• Home
  • ឯកសារយោង
  • គណិតវិទ្យា (M)
  • រូបវិទ្យា (P)
  • គីមីវិទ្យា (C)
  • ជីវវិទ្យា (B)
  • ផែនដីវិទ្យា (ES)
  • .pdf reader
  • វគ្គបំប៉ន ESDP3
  • ថ្មីៗ NEW
  • Home
  • ឯកសារយោង
  • គណិតវិទ្យា (M)
  • រូបវិទ្យា (P)
  • គីមីវិទ្យា (C)
  • ជីវវិទ្យា (B)
  • ផែនដីវិទ្យា (ES)
  • .pdf reader
  • វគ្គបំប៉ន ESDP3
  • ថ្មីៗ NEW
គណិតវិទ្យា និងវិទ្យាសាស្ត្រ

អំពីគម្រោងអភិវឌ្ឍវិស័យអប់រំទី៣

១. សាវតាគម្រោងៈ ក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) គម្រោងអភិវឌ្ឍវិស័យអប់រំទី៣(ESDP3) ត្រូវបានបង្កើតឡើងដោយផ្ដោតជាសំខាន់លើលទ្ធផលបីគឺ៖
  1. បង្កើនការចូលរៀនរបស់សិស្សនៅអនុវិទ្យាល័យ
  2. លើកកំពស់គុណភាពអប់រំនៅអនុវិទ្យាល័យ និង
  3. លើកកម្ពស់ការគ្រប់គ្រងនៅអនុវិទ្យាល័យ។
២. សមាសភាគ ២.៣ និង២.៤ “ ការកែលម្អគុណភាពអប់រំផ្នែកគណិតវិទ្យា និងវិទ្យាសាស្រ្ដ ”  ជាសមាសភាគមួយនៃគម្រោងដែលផ្ដោតលើការបំប៉នសមត្ថភាពគ្រូបង្រៀនផ្នែកគណិតវិទ្យា និងវិទ្យាសាស្រ្ដ នៅអនុវិទ្យាល័យចំនួន១០០ នៃស្រុកចំនួន២៦ ន្នុងខេត្តគោលដៅចំនួន១៤ ដែលមានទីតាំងនៅជុំវិញបឹងទន្លេសាប និងខេត្តជាប់ព្រំប្រទល់ដែនមានដូចជា៖
ខេត្ត បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ កំពង់ធំ មណ្ឌលគីរី ព្រះវិហារ ពោធិ៍សាត់ រតនគីរី សៀមរាប ស្ទឹងត្រែង ប៉ៃលិន និងឧត្តរមានជ័យ ដែលជាខេត្តមានអត្រា
បោះបង់ការសិក្សាខ្ពស់។
សមាសភាគនេះសំខាន់ណាស់ និងដើរតួនាទីស្នូលក្នុងការជួយគាំទ្រសមាសភាគដ៍ទៃទៀត
របស់គម្រោងឱ្យទទួលបានជោគជ័យដូចជាជួយដល់សមាសភាគអភិវឌ្ឍសមត្ថភាព
នាយកសាលារៀន​ ដែលនឹងបញ្រ្ជាបខ្លឹមសារពីសមាសភាគការកែលម្អគុណភាពអប់រំ
ផ្នែកគណិតវិទ្យា និងវិទ្យាសាស្រ្ដ
នេះផងដែរ ។
លទ្ធផលរំពឹងទុកនៃសមាសភាគ ការកែលម្អគុណភាពអប់រំផ្នែកគណិតវិទ្យា និងវិទ្យាសាស្រ្ដ គឺពង្រឹងសមត្ថភាពគ្រូបង្រៀននៅសាលាគោលដៅ និងពង្រឹងសមត្ថភាពគ្រូឧទ្ទេសថ្នាក់ជាតិ មកពីនាយកដ្ឋានពាក់ព័ន្ធ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគទាំង៦។
សមាសភាគនេះមានលទ្ធផលរងសំខាន់ៗ៤គឺ៖
  1. អញ្ជើញគ្រូឧទ្ទេសថ្នាក់ជាតិចំនួន៤៤នាក់(ផ្នែកគណិតវិទ្យា២៤នាក់ និងផ្នែកវិទ្យាសាស្រ្ដ២០នាក់)ដែលមានសមត្ថភាពចុះទៅបំប៉នគ្រូបង្រៀននៅសាលាគោលដៅ
  2. កសាងឯកសារណែនាំគ្រូបង្រៀនផ្នែកគណិតវិទ្យា និងវិទ្យាសាស្រ្ដ ដោយ
បញ្រ្ជាបខ្លឹមសារពីឯកសារយោងសម្រាប់បំប៉នដល់ គ្រូបង្រៀនផ្នែកគណិតវិទ្យា និងវិទ្យាសាស្រ្ដ
តាមសាលាគោលដៅ
  1. រៀបចំវគ្គបំប៉នសាកល្បងសម្រាប់គ្រូបង្រៀនផ្នែកគណិតវិទ្យា និងវិទ្យាសាស្រ្ដ
  2. បំប៉នគ្រូបង្រៀនផ្នែកគណិតវិទ្យាចំនួន១០០នាក់ និងវិទ្យាសាស្រ្ដ៤០០នាក់នៅតាមសាលាគោលដៅ។

Thanks to Mr Tom Willson who helped create this website.

វិបសាយដោយ ៖

គម្រោងអភិវឌ្ឍវិស័យអប់រំទី៣ (ESDP3)


Design and development:
Mr Nick Hinde and Mr Tom Willson