• Home
  • ឯកសារយោង
  • គណិតវិទ្យា (M)
  • រូបវិទ្យា (P)
  • គីមីវិទ្យា (C)
  • ជីវវិទ្យា (B)
  • ផែនដីវិទ្យា (ES)
  • .pdf reader
  • វគ្គបំប៉ន ESDP3
  • ថ្មីៗ NEW
  • Home
  • ឯកសារយោង
  • គណិតវិទ្យា (M)
  • រូបវិទ្យា (P)
  • គីមីវិទ្យា (C)
  • ជីវវិទ្យា (B)
  • ផែនដីវិទ្យា (ES)
  • .pdf reader
  • វគ្គបំប៉ន ESDP3
  • ថ្មីៗ NEW
គណិតវិទ្យា និងវិទ្យាសាស្ត្រ

អំពីអង្កការ JICA និងគម្រោង STEPSAM

គម្រោងអភិវឌ្ឍធនធាននៃការអប់រំផ្នែកវិទ្យាសាស្រ្ត និងគណិតវិទ្យានៅកម្រិតបឋមភូមិ ហៅកាត់ថា “STEPSAM3” គឺជាគម្រោងផ្នែកអប់រំមួយដែលអនុវត្តដោយក្រសួង អប់រំ យុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តការជប៉ុនប្រចាំកម្ពុជា បានចាប់ផ្តើមពី ខែមិថុនា ឆ្នាំ 2013 ដល់ខែឧសភា ឆ្នាំ 2016 នៅក្នុងរាជធានី/ខេត្តចំនួន 6 មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តបាត់ដំបង។ គម្រោងមានសកម្មភាពចម្បងចំនួន 2 គឺការកសាងសៀវភៅណែនាំសម្រាប់គ្រូបង្រៀន និងការអនុវត្តកម្មវិធីបំប៉នសម្រាប់គ្រូបង្រៀន​គណិតវិទ្យា និងវិទ្យាសាស្រ្តកម្រិតបឋមភូមិ។ សៀវភៅណែនាំសម្រាប់គ្រូបង្រៀនរបស់គម្រោង STEPSAM3 គឺត្រូវបានកសាងឡើងដើម្បី​ជួយគ្រូបង្រៀនទទួលបានចំណេះដឹងនិងបំណិនចាំបាច់នានា ដើម្បីអភិវឌ្ឍការបង្រៀន របស់ពួកគាត់ ហើយក៏បានផ្តល់នូវសកម្មភាពបន្ថែម ការធ្វើពិសោធ និងលំហាត់ ដែលជួយ​ពង្រឹងការយល់ដឹងរបស់សិស្សលើមុខវិជ្ជាទាំងនេះ។ កម្មវិធីបំប៉នរបស់គម្រោងមានវិសាល​ភាពគ្របដណ្តប់សាលាវិទ្យាល័យទាំងអស់ដែលមានអនុវិទ្យាល័យនៅក្នុងរាជធានី/ខេត្តគោលដៅទាំង 6 និងបានអញ្ជើញលោកគ្រូ/អ្នកគ្រូតំណាងមុខវិជ្ជាទាំង 5 (គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងផែនដីវិទ្យា) មកពីសាលានីមួយៗ។ គ្រូឧទ្ទេសគណិតវិទ្យា និង​វិទ្យាសាស្រ្តនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ (RTTCs) មានតួនាទីស្នូលនៅក្នុងគម្រោង​គឺជាសមាជិកក្រុមការងារកសាងសៀវភៅណែនាំសម្រាប់គ្រូបង្រៀន និងជាគ្រូឧទ្ទេសនៅ​ក្នុងកម្មវិធីបំប៉នដែលធ្វើឡើងនៅក្នុងRTTCs របស់ពួកគាត់។

វិបសាយដោយ ៖

គម្រោងអភិវឌ្ឍវិស័យអប់រំទី៣ (ESDP3)


Design and development:
Mr Nick Hinde and Mr Tom Willson